FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមរង់ចាំទស្សនា កិច្ចពិភាក្សា Fresh Talk ម៉ោង៦ល្ងាចនេះ លើប្រធានបទ «តើអ្នកជំនាញវាយតម្លៃដូចម្តេចចំពោះលទ្ធផលកិច្ចប្រជុំលើកទី២ កម្ពុជា-ថៃ ក្នុងក្របខណ្ឌ UNCLOS?»

24-10-2026 14:41

(ភ្នំពេញ)៖ កម្ពុជា-ថៃ បាននិងកំពុងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ។ កិច្ចប្រជុំលើកទីមួយ ប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការផ្សះផ្សា និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។

កិច្ចប្រជុំលើកទីពីរ បានបន្តធ្វើឡើង នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ កម្ពុជាបានលើកឡើងម្តងទៀតនូវជម្រើសទាំងបីរបស់ខ្លួន ខណៈដែលភាគីថៃបានផ្តោតលើការកំណត់ព្រំដែនសមុទ្រជាមុន មុននឹងពិភាក្សាអំពីការចែករំលែកផលប្រយោជន៍។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទីពីរ គណៈកម្មការផ្សះផ្សា នៃ UNCLOS សម្រេចថានឹងបន្តកិច្ចប្រជុំលើកទី៣ នៅថ្ងៃ២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ កម្ពុជាបានបង្ហាញជម្រើសបីក្នុងកិច្ចប្រជុំនេះ៖ ទី១ គឺការកំណត់ព្រំដែនសមុទ្រជាអចិន្ត្រៃយ៍។ ទី២ បើមិនទាន់អាចសម្រេចបាន អាចពិចារណាការអភិវឌ្ឍធនធានរួមជាបណ្តោះអាសន្ន។ ទី៣ ប្រើអនុសាសន៍របស់គណៈកម្មការជាមូលដ្ឋានសម្រាប់ការចរចាបន្ត។ តើលទ្ធផលនេះទទួលបានការវាយតម្លៃយ៉ាងដូចម្តេចពីអ្នកជំនាញ

សូមរង់ចាំទស្សនាកម្មវិធីកិច្ចពិភាក្សា Fresh Talk នៅម៉ោង៦ល្ងាចនេះ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News ដោយមានការចូលរួមពីវាគ្មិន២រូប៖

- លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា

- លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ៕