ពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦! ក្រុមហ៊ុន «តាំង ប៊ុនឆេង» នាំយកផលិតផល និងគ្រឿងចក្រកសិកម្មទំនើបមកតាំងបង្ហាញដល់សាធារណជន និងអ្នកវិនិយោគ (Video inside)
24-10-2026 13:29
(ភ្នំពេញ)៖ ពិព័រណ៍ និងវេទិកាកសិកម្មកម្ពុជាឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញនូវផលិតផល និងបច្ចេកវិទ្យាកសិកម្មចម្រុះ។
ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងអ្នកវិនិយោគ ដែលបានមកទស្សនា និងស្វែងយល់ពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា។
ក្នុងចំណោមស្តង់ជាច្រើន ក្រុមហ៊ុន តាំងប៊ុនឆេង (TBC) ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ បានចូលរួមដាក់តាំងបង្ហាញនូវឧបករណ៍ និងគ្រឿងចក្រកសិកម្មចម្រុះជាច្រើនមុខ។ ផលិតផលរបស់ TBC រួមមាន ម៉ាស៊ីនម៉ាស៊ូត គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ជី ម៉ាស៊ីនព្រោះស្រូវ ម៉ាស៊ីនទូក និងឧបករណ៍ភ្ជាប់គ្រឿងកសិកម្មជាច្រើនទៀត ដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ ប្រើប្រាស់ធន់ សន្សំសំចៃប្រេង និងមានតម្លៃសមរម្យ ដែលនាំចូលពីប្រទេសជប៉ុន និងចិន។
លោក សុខ ហុកហុង ជាជំនួយការអគ្គនាយក នៃក្រុមហ៊ុន ធី ប៊ី ស៊ី.អេហ្គ្រី (ខេមបូឌា) ឯ.ក បានឱ្យដឹង ផលិតផល និងគ្រឿងចក្រកសិកម្មទំនើប ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករ ដោយសារផលិតផលទាំងនេះមានគុណភាពខ្ពស់ ប្រើប្រាស់ធន់ សន្សំសំចៃប្រេង និងមានតម្លៃសមរម្យ។ លើសពីនេះក្រុមហ៊ុនក៏ផ្តល់សេវាថែទាំជួសជុលក្រោយការលក់ និងគ្រឿងបន្លាស់គ្រប់គ្រាន់ ដែលជាការធានាដ៏សំខាន់សម្រាប់អតិថិជន។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងចូលរួមលើកស្ទួយវិស័យកសិកម្ម ក្រុមហ៊ុន តាំងប៊ុនឆេង ក៏មានគម្រោងនាំយកបច្ចេកវិទ្យាថ្មីៗដូចជាការប្រើបន្ទះសូឡាបំពាក់ជាមួយឧបករណ៍កសិកម្ម ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ អាចរកជាវផលិតផលរបស់ក្រុមហ៊ុន តាំងប៊ុនឆេង បាននៅអាសយដ្ឋានអគារលេខ៨៨៨ ផ្លូវជាតិលេខ៦អា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមទូរសព្ទលេខ ០១១ ៣៥៥ ៣៣៣។ លើសពីនេះ លោកអ្នកក៏អាចស្វែងរកផលិតផលទាំងនេះ តាមរយៈដៃគូសហការដេប៉ូចែកចាយទូទាំង ២៥ ខេត្ត-ក្រុងរបស់ក្រុមហ៊ុនបានផងដែរ៕











