FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមស្បែកជើងកម្ពុជា សហការជាមួយក្រសួងចំនួន៣ រៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងបែបបទ និងនីតិវិធីនៃការស្នើសុំ e-Visa សម្រាប់ជនបរទេស តាមប្រព័ន្ធអនឡាញ

24-10-2026 13:11

(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា (CFA) សហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីសិក្ខាសាលាមួយ ក្រោមប្រធានបទ បែបបទ និងនីតិវិធីនៃការស្នើសុំ e-Visa សម្រាប់ជនបរទេស តាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅអគារ Gateway ដោយមានអ្នកចូលរួម ២១២នាក់។

បន្ថែមលើនេះ ក៏មានប្រធានបទ បែបបទ និងនីតិវិធីនៃការស្នើសុំទិដ្ឋាការពេលមកដល់ (Arrival Visa), បែបបទ និងនីតិវិធីនៃការស្នើសុំការពន្យារទិដ្ឋាការស្នាក់នៅជនបរទេស និងការប្រើប្រាស់ប្រព័ន្ធ FPCS និងកាតព្វកិច្ចពាក់ព័ន្ធនឹងជនបរទេសដែលមកធ្វើការ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕