FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

24-10-2026 12:53

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងភរិយា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធ ប្រមាណ ១,២៤០នាក់ ក្នុងឱកាសចូលរួមកម្មវិធីពិនិត្យភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចក្ខុបណ្ឌិត ប៉ាង សាម៉ន នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្លែងអំណរគុណដោយផ្ទាល់ចំពោះក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញការងារ លះបង់កម្លាំងកាយចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនមនុស្ស និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕