លោកស្រីឧកញ៉ាចិត្តធម៌ ណូ សុភា (Sophea Böttcher) ទទួលបានការតែងតាំងជាទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានឋានៈស្មើរដ្ឋមន្ត្រី
23-10-2026 15:29
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានគោរមងារជា «ឧកញ៉ា» កាលពីចុងខែមេសា ឆ្នាំ២០២៦ តាមរយៈព្រះរាជក្រឹត្យ ដែលចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនោះ, នៅពេលនេះ លោកស្រីឧកញ៉ាចិត្តធម៌ ណូ សុភា (Sophea Böttcher) ដែលបានបរិច្ចាគថវិកាជាច្រើន ជួយកងទ័ព ជនភៀសសឹក និងអ្នកមានជីវភាពខ្វះខាតជាបន្តបន្ទាប់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ឧកញ៉ា ណូ សុភា ជាទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានឋានៈស្មើរដ្ឋមន្ត្រី។
លោកស្រី SOPHEA BöTTCHER និងស្វាមីរបស់អ្នកស្រី គឺលោក UDO BöTTCHER ត្រូវបានគេស្គាល់ថា ជាសប្បុរសជនប្រកបដោយទឹកចិត្ត និងបេះដូងស្រឡាញ់ខ្មែរ បាននិងកំពុងជួយដល់សង្គមជាតិ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា មានដូចជាជួយដល់កុមារកំព្រា ទុរគតជន ជនទីទាល់ក្រជាដើម។
ទង្វើមនុស្សធម៌ និងពោរពេញដោយកតញ្ញុតាធម៌របស់លោកស្រីឧកញ៉ា ណូ សុភា ត្រូវបានប្រជាពលរដ្ឋខ្មែរចងចាំជានិច្ច។ ការទទួលបានការតែងតាំងលោកស្រីឧកញ៉ា ជាទីប្រឹក្សាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានឋានៈស្មើរដ្ឋមន្ត្រី គឺជាការផ្ដល់នូវតម្លៃ និងកិត្តិយសបន្ថែមទៀត ជូនលោកស្រី និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងជួយកម្ពុជា ដែលជាមាតុភូមិកំណើតរបស់ខ្លួន៕


