FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកពញាឮ ដែលជន់លិចភូមិឋានពលរដ្ឋជាង១៥០គ្រួសារ

23-10-2026 15:11

(កណ្ដាល)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

អមដំណើររផងដែរនោះ មានវត្តដោយលោក អ៊ូច សៅវឿន អភិបាលស្រុកពញាឮ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។

អភិបាលខេត្តកណ្តាល បានក្រើនរំលឹកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយ៉ែងចំពោះសត្វអាសិរពិសផ្សេងៗ។

ក្នុងនាមអភិបាលខេត្ត លោកផ្ដាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ តាមដានមើលស្ថានភាពរស់នៅរបស់ពួកគាត់ និងផ្ដល់ជំនួយបន្ទាន់រាល់តម្រូវរបស់ពួកគាត់។ កាយវិការនេះ ទទួលបានការសាទរ ពេញចិត្ត និងកក់ក្ដៅពីសំណាក់ប្រជាពលរដ្ឋស្រុកពញាឮជាទីបំផុត ដែលមានថ្នាក់ដឹកនាំចេះយកចិត្តទុកដាក់ជួយពលរដ្ឋនៅគ្រាមានអាសន្នអន់ក្រនេះ៕