FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ ទឹកលិចនៅភ្នំពេញ មិនយូរដូចឆ្នាំមុន!

23-10-2026 14:14

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពទឹកលិចតាមផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនមានរយៈពេលយូរថ្ងៃនោះឡើយ សម្រាប់ឆ្នាំនេះ បើប្រៀបជាមួយស្ថានភាពឆ្នាំមុន។

នៅប៉ុន្មានថ្ងៃមកនេះ ក្រោយភ្លៀងធ្លាក់ជាប់គ្នា បានបណ្តាលឲ្យទឹកជន់លិចតាមផ្លូវមួយចំនួន ដែលធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរ។ ស្ថានភាពទឹកលិចផ្លូវទាំងនេះ ក៏មានពលរដ្ឋលើកឡើងពីកត្តាប្រឡាយមួយចំនួន ដែលមិនសូវបានស្តារ ជាហេតុនាំឲ្យរាំងស្ទះលំហូរទឹកដែលជន់លិចទាំងនេះផងដែរ។

ពាក់ព័​ន្ធនឹងការងារស្តារប្រឡាយនេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានឆ្លើយតបថា ការងារទាំងនេះ ត្រូវបានក្រុមការងារជំនាញ និងអាជ្ញាធរធ្វើជាប់ជាប្រចាំ ហើយស្ថានភាពទឹកលិចក៏មិនមានរយ:ពេលយូរដែរ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារ​ស្តារប្រឡាយ​ត្រូវ​បាន​រដ្ឋបាលរាជធានីភ្នំពេញ ​សម្រុក​ធ្វើ​តាំង​ពី​រដូវ​ប្រាំង​មកម្ល៉េះ​ បាន​ជាច្រើន​ខ្សែ​ជា​បន្តបន្ទាប់​ហើយ​ ដោយ​មាន​ទាំង​គម្រោង​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ពាក់ព័ន្ធ​ផងដែរ»។

លោកស្រីបានបន្តថា «ជាលទ្ធផល ​នៃ​គម្រោង​ទាំង​នេះ​ ឃើញ​ថា​ស្ថានភាព​នៃការ​ជន់​លិច​ក៏មិនមាន​រយៈពេល​យូរ​ថ្ងៃ​ ដូច​ឆ្នាំ​កន្លងមកដែរ។ ការជន់លិច​អាច​នៅមាន​ដោយ​សារ​ស្ដានភាព​ភ្លៀង​ជាប់​ៗគ្នា​ជាច្រើន​ ប៉ុន្តែ​យ៉ាង​ណា​ អាជ្ញាធរ​ រួមទាំង​មន្ទីរ​ជំនាញ​មិនបាន​ទំនេរដៃ​ដោះស្រាយ​នោះទេ។ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំណោះករណីនេះ»៕