FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត (Video inside)

23-10-2026 12:37

(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការជួយរបស់រាជរដ្ឋាភិបាលជូនគ្រួសារភៀសសឹក តាមរយៈការបែងចែកជា ២ផ្នែកធំៗ គឺក្រុមទី១ គ្រួសារដែលរងផលប៉ះពាល់ពីការឈ្លានពាន តែអាចត្រលប់ទៅកាន់ផ្ទះសំបែងវិញបាន ក្រុមទី២ បច្ចុប្បន្នជាក្រុមដែលមិនទាន់អាចត្រលប់ទៅលំនៅដ្ឋានបាន ដែលត្រូវការពេលវេលាក្នុងការដោះស្រាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់សាធារណជន បានដឹងនឹងឃើញច្រើនពីការជួយពលរដ្ឋក្រុមទី២ ដែលមិនទាន់អាចត្រលប់វិញបាន ដូចជាការសាងសង់ផ្ទះជូន និងការជួយគាំពារជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែទាន់បានដឹងទូលំទូលាយនៅឡើងពីការជួយរបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមទី១។

សម្រាប់ក្រុមទី១នេះ រាជរដ្ឋាភិបាលបានជួយ សំអាតគ្រាប់មិនទាន់ផ្ទុះនៅភូមិដ្ឋានរបស់ពួកគាត់ ដើម្បីពលរដ្ឋអាចវិលត្រលប់ និងរស់នៅប្រកបដោយសុវត្តិភាពជាមួយនិងការចំណាយរហូតដល់ ១ លាន ៦សែនដុល្លារអាម៉េរិក, បន្ថែមលើនេះរាជរដ្ឋាភិបាល បានជួយផ្តល់ប្រាក់ឧបត្ថម្ភសម្រួលដល់ការជួសជុលផ្ទះ ចាប់ពី ២លានរៀល រហូតដល់ ២០លានរៀល ទៅតាមស្ថានភាពខូចខាត តិចតួច មធ្យម និងធ្ងន់ធ្ងរខ្លាំង។បន្ថែមលើការជំនួយទាំងនេះ រាជរដ្ឋាភិបាលបានផ្តល់ជាគ្រាប់ពូជ និងប្រាក់ឧបត្ថម្ភនានាតាមរយៈប្រព័ន្ធគាំពារសង្គម ប្រចាំខែ ទៀតផង។

អ្នកស្រី យឹម ស្រីយ៉ន អាយុ៤៤ ឆ្នាំ ដែលជាគ្រួសាររស់នៅភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាគ្រួសាររងគ្រោះខូចខាតផ្ទះកម្រិតធ្ងន់ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០លានរៀល សម្រាប់ជួសជុលផ្ទះ រីករាយ និងសប្បាយចិត្តយ៉ាងខ្លាំង ដែលបាន ឃើញរាជរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះពួកគាត់ ជាពិសេសក្នុងពេលដែលប្រទេសរងការឈ្លានពានពីប្រទេសថៃ និងបានធ្វើឱ្យផ្ទះរបស់គាត់ដែលជាគ្រួសារជនស៊ីវិល៕