FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិ មិនដែលបង្ខំ ឬដាក់សម្ពាធដល់កូនបំណុលរបស់ខ្លួនលក់ទ្រព្យ ឬខ្ចីលុយគេមកសងឱ្យទាន់ពេលនោះទេ (Video inside)

23-10-2026 08:13

(ភ្នំពេញ)៖ ថ្មីៗនេះ មានការលើកឡើង និងចែករំលែកជាច្រើននៅលើបណ្ដាញសង្គមអំពីករណីមន្ត្រីឥណទាន ឬអ្នកទារបំណុលមួយចំនួន បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ឬដាក់សម្ពាធបង្ខំកូនបំណុលឱ្យលក់ទ្រព្យសម្បត្តិ ឬខ្ចីលុយពីអ្នកដទៃមកសងបំណុលឱ្យទាន់ពេល។ បញ្ហានេះបានបង្កជាក្ដីបារម្ភ និងចម្ងល់ជាច្រើនដល់សាធារណជនអំពីភាពត្រឹមត្រូវនៃសកម្មភាពទាំងនេះ។

ទាក់ទងនឹងបញ្ហានេះ លោក យន់ សំអាង អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទានស្តីទីនៃធនាគារ ខេប៊ីប្រាសាក់ បានបញ្ជាក់ថា ជាទូទៅបញ្ហាបែបនេះគឺមិនកើតឡើងចំពោះធនាគារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជាឡើយ។ ធនាគារទាំងអស់ដំណើរការក្រោមអភិបាលកិច្ច និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងពីធនាគារជាតិ ដែលតម្រូវឱ្យបុគ្គលិកប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងគោរពសិទ្ធិអតិថិជន។

លោកបានបន្ថែមថា ករណីនៃការបង្ខិតបង្ខំ ឬដាក់សម្ពាធទាំងនេះ អាចនឹងកើតឡើងបើសិនជាកូនបំណុលជាអតិថិជនរបស់អ្នកខ្ចីចងការប្រាក់ ឬអ្នកដែលនៅក្រៅប្រព័ន្ធច្បាប់ និងការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារដែលមានអាជ្ញាបណ្ណតែងតែមានគោលការណ៍ច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាបំណុលយឺតយ៉ាវ ដោយផ្អែកលើការចរចា និងស្វែងរកដំណោះស្រាយសមស្របជាមួយកូនបំណុល មិនមែនដោយការបង្ខិតបង្ខំឡើយ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ ​លោក យន់ សំអាង៖