FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារអាហារូបករណ៍ អ.ម.ត ផ្សព្វផ្សាយ «ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អ.ម.ត» ជូនបេក្ខជនជ័យលាភីអាហារូបករណ៍ ឆ្នាំសិក្សា២០២៦-២០២៧ ប្រចាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

22-10-2026 18:07

(កំពង់ចាម)៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន សុភក្តិ ប្រធានក្រុមការងារ​អាហារូបករណ៍ អ.ម.ត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាល ផ្សព្វផ្សាយ និងតម្រង់ទិសលើការការប្រើប្រាស់ «ប្រព័ន្ធឌីជីថល អ.ម.ត» ជូនបេក្ខជនអាហា​រូបករណ៍ជ័យលាភីសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលទទួលបានឱកាសសិក្សា តាម​រយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ការសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ពិធីនេះ គឺជាកាតាលីករក្នុងការធ្វើបរិវត្តកម្មស្មារតី និងរៀបចំសម្បទាសិក្សារបស់យុវ​ជនជ័យ​លាភីឱ្យឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹងស្តង់ដារអប់រំសម័យទំនើប។ ក្នុងឱកាសនោះ បេក្ខជន​ជ័យលាភីទាំងអស់បានសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះមគ្គ​ទេសក៍ដឹកនាំរបស់ថ្នាក់ដឹកនាំជាតិរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី ដែលបានផ្តល់ពន្លឺចំណេះវិជ្ជា។ ពួកគេបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការក្រសោបយកពុទ្ធិ ដើម្បីប្រែក្លាយខ្លួនជា «មូលធនមនុស្ស» ប្រកបដោយសក្ដានុពល និងចរិយាធម៌ ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនជានិរន្តរ៍៕