FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រៃវែង បើកយុទ្ធនាការសម្អាតអនាម័យបរិស្ថានទ្រង់ទ្រាយធំ មានអ្នកចូលរួមជាង ១៦.០០០នាក់

22-10-2026 15:03

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានទ្រង់ទ្រាយធំមួយ នៅតាមបណ្ដាក្រុង ស្រុក មន្ទីរ អង្គភាព និងឃុំ-សង្កាត់ទូទាំងខេត្ត។
យុទ្ធនាការនេះមានការចូលរួមយ៉ាងផុសផុលពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបចំនួន ១៦.០៥០នាក់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈនៅក្នុងមូលដ្ឋាន។

ក្នុងចំណោមអ្នកចូលរួមទាំងអស់ ក្រុងព្រៃវែង និងមន្ទីរ អង្គភាព មានចំនួន ២៥៦ នាក់ ស្រុកបាភ្នំ ២៥១ នាក់ ស្រុកកំចាយមារ ៤៩០ នាក់ ស្រុកកំពង់ត្របែក ៧.០៧១ នាក់ ស្រុកកញ្រ្ជៀច ២៩៥ នាក់ ស្រុកមេសាង ៣០២ នាក់ ស្រុកពាមជរ ១.០៦៤ នាក់ ស្រុកពាមរក៍ ១៤៨ នាក់ ស្រុកពារាំង ៣៨៥ នាក់ ស្រុកព្រះស្ដេច ៤.៨៩៦ នាក់ ស្រុកស្វាយអន្ទរ ២៩៥ នាក់ ស្រុកពោធិ៍រៀង ៣៥០ នាក់ និងស្រុកស៊ីធរកណ្ដាល ២៤៧ នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងស្របតាមការណែនាំដែលបានដាក់ចេញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ថែរក្សា និងសម្អាតអនាម័យបរិស្ថានជាប្រចាំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានកំណត់យកថ្ងៃព្រហស្បតិ៍រៀងរាល់សប្ដាហ៍ សម្រាប់ធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្តប្រកបដោយនិរន្តរភាព៕