FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និមន្តជួបសំណេះសំណាលជាមួយការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមខេត្តកំពង់ស្ពឺ

22-10-2026 14:03

(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ព្រមទាំងជាព្រះរាជាគណៈកិត្តិយស និងទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦​​ បាននិមន្តជួបសំណេះសំណាលជាមួយប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមទាំង ៩ ក្រុងស្រុក នៃខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ព្រះអង្គបាននាំយកអំណោយ និងបច្ច័យមួយចំនួន ប្រគល់ជូនដល់ការិយាល័យទាំងនោះ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការសង្គម។

ព្រះរតនសោភ័ណ ក៏បានមានសង្ឃដីកាផ្តាំផ្ញើទៅកាន់ប្រធានការិយាល័យទាំង៩ ឱ្យជួយយកចិត្តទុកដាក់មើលថែព្រះសង្ឃ និងសន្តោសអនុគ្រោះដល់ភិក្ខុ សាមណេរ ក្នុងក្រុងស្រុកនីមួយៗ។

ព្រះអង្គក៏បានសង្ឃដីកាសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ដើម្បីរួមចំណែកលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល។ កិច្ចសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ព្រះអង្គចំពោះសុខុមាលភាពសង្ឃ និងការអភិវឌ្ឍសង្គម៕