មន្ទីរពិសោធន៍ក្រសួងបរិស្ថាន ទទួលស្គាល់ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន អេផិច ផៅវ័រ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី មិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ, ក្រុមហ៊ុនទទួលបានសិទ្ធិត្រឹមត្រូវតាមច្បាប់
22-10-2026 12:34
(ភ្នំពេញ)៖ មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានយកទឹក និងសំណាកដី នៃការអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន អេផិច ផៅវ័រ ឯ.ក (APEX POWER CO.,TLD) នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី ដើម្បីធ្វើការពិសោធន៍ស្វែងរកផលប៉ះពាល់ ប៉ុន្ដែលទ្ធផលនៃមន្ទីរសោពន៍បានបង្ហាញថា ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមិនមានផលប៉ះពាល់ដល់បរិស្ថាន ឬបណ្ដាលឲ្យសត្វស្លាប់នោះឡើយ។
នេះបើតាមលិខិតលទ្ធផលនៃមន្ទីរពិសោធន៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ម្យ៉ាងទៀត ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន អេផិច ផៅវ័រ ឯ.ក (APEX POWER CO.,TLD) នៅតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយក្រុមហ៊ុនក៏មិនបង្កផលប៉ះពាល់ណាមួយដល់បរិស្ថាននោះដែរ៕

