FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំផ្សព្វផ្សាយរបាយការណ៍ការងារ និងផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ

22-10-2026 10:36

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះ ក៏បានផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងកម្លាំងជំនាញជាច្រើនរូប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ៕