ផ្ទុះហិង្សាវាយតប់គ្នាលើសាឡាងចម្លងភ្នំពេញ-អរិយក្សត្រ រវាងបុគ្គលិក និងអ្នកដំណើរ, សមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួនជនពាក់ព័ន្ធ
21-10-2026 22:57
(កណ្ដាល)៖ នាព្រលប់ថ្ងៃ២១ ខែតុលា ឆ្នាំ២០២៦ មានករណីវាយតប់គ្នារវាងបុគ្គលិករបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងអ្នកដំណើរម្នាក់ នៅលើសាឡាង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បន្ទាប់ពីកើតមានករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនទាំង២នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រហើយនាល្ងាចថ្ងៃដដែលនេះ ។
ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាព Fresh News មិនទាន់អាចទទួលបាននៅឡើយ ដ្បិតមិនអាចទាក់ទងសុំការបំភ្លឺបានឡើយពីសំណាក់លោក អាន សំអន នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងលោកវរសេនីយ៍ឯក រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានថ្លែងឲ្យដឹងនាយប់នេះថា ជនបង្ករកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រនៅឡើយ៕
