FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិធីលៀងសាយភោជន៍ អបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ

21-10-2026 20:25

(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ តបតាមការអញ្ជើញរបស់ភាគីឡាវ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ស៊ុយណេសាវ៉ាន់ វីញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ។

ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវ ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕