FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី

21-10-2026 19:28

(Krasnoyarsk): លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News, កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI បានបន្តស្វែងយល់ពីទិដ្ឋភាពវប្បធម៌នៃទីក្រុង Krasnoyarsk ដែលជាទីក្រុងមួយស្ថិតនៅតំបន់ស៊ីបេរី ដែលមានអាកាសធាតុ -៥ អង្សាសេ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦នេះ ដោយបានទស្សនាសាលតាំងពិព័រណ៍សិល្បៈចំនួនពីរ មុននឹងចូលរួមទស្សនាការសម្ដែងល្ខោនអូប៉េរ៉ានៅពេលល្ងាច ដែលជាផ្នែកមួយនៃកម្មវិធី វេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី។

ពិព័រណ៍នេះក៏មានបង្ហាញស្នាដៃរបស់សិល្បករស៊ីបេរីនានា និងទស្សនាការសម្ដែងល្ខោនអូប៉េរ៉ា Kamush នៅរោងល្ខោនអូប៉េរ៉ា និងរបាំរដ្ឋ Dmitri Hvorostovsky Krasnoyarsk នៅម៉ោង៧ល្ងាច។

កម្មវិធីទស្សនកិច្ចនេះបានផ្ដល់ឱកាសឱ្យស្វែងយល់ពីសិល្បៈ និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់ទីក្រុង Krasnoyarsk តាមរយៈការបង្ហាញសិល្បៈសហសម័យដែលពាក់ព័ន្ធនឹងកីឡា ប្រវត្តិសាស្ត្រសិល្បៈរុស្ស៉ី និងសិល្បៈទស្សនីយភាព។

វេទិកាកីឡាអន្តរជាតិលើកទី១៤ «រុស្ស៊ី៖ ប្រទេសកីឡា» ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Krasnoyarsk ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយរបស់ប្រទេសរុស្ស៊ី ដែលផ្ដល់វេទិកាសម្រាប់ពិភាក្សាអំពីអប់រំកាយ កីឡាអាជីព និងការចូលរួមរបស់មហាជន។ ព្រឹត្តិការណ៍សំខាន់ៗរបស់វេទិកានេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងធុរកិច្ចអន្តរជាតិស៊ីបេរី។

វេទិកានេះប្រមូលផ្ដុំជើងឯកអូឡាំពិក មន្ត្រីកីឡាតំបន់ តំណាងសហព័ន្ធកីឡា និងទីកន្លែងរៀបចំ អ្នកដឹកនាំធុរកិច្ច អ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។ រៀបចំឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី និងក្រសួងកីឡា វេទិកានេះក៏ជំរុញកិច្ចសន្ទនាអន្តរជាតិស្ដីពីការអភិវឌ្ឍន៍កីឡា៕