ខេត្តតាកែវ សម្រេចការងារផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត១លានបណ្ណ ស្មើ៩៥ភាគរយ
21-10-2026 15:38
(តាកែវ)៖ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ លោក នួន សុធា បានឲ្យដឹងថា សម្រាប់ខេត្តតាកែវ រហូតមកដល់ចុងឆ្នាំ២០២៦នេះ បានចេញបណ្ណកម្មសិទ្ធិបានចំនួនជាង៩៦ម៉ឺនបណ្ណកម្មសិទ្ធ ដែលស្មើនឹងប្រមាណ៩៥ភាគរយ។
ថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ លោក នួន សុធា បានលើកឡើងថា រហូតមកដល់ពេលនេះ មន្ទីរបានអនុវត្តបញ្ចប់ការចុះបញ្ជីដីធ្លីលើមានក្ខណៈជាប្រព័ន្ធចំនួន៤ស្រុក ៨៦ឃុំ ១០៦៥ភូមិ ដោយបិទផ្សាយចប់បានចំនួន១,០១៣,៨៦៩ក្បាលដី និងបានចេញប័ណ្ណកម្មសិទ្ធិបានចំនួន៩៦៩,៣៧២បណ្ណ ស្នើនឹង៩៥,៦១ធៀប និងបិទផ្សាយក្បាលដី និងបានចែកបណ្ណកម្មសិទ្ធិដល់ដៃប្រជាពលរដ្ឋ បានចំនួន៩២១,៨៨៩បណ្ណ ដែលស្មើនឹង៩៥,១០ភាគរយធៀប និងចេញបណ្ណ។
បើតាមលោកប្រធានមន្ទីរសុរិយោដីខេត្តតាកែវ បច្ចុប្បន្នមន្ទីរកំពុងតែជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបង្ហើយ ដែលនៅសេសសល់ចំនួនប្រមាណ៥% នៅចុងឆ្នាំ២០២៦ខាងមុខនេះ។
ថ្លែងនៅក្នុងឱកាសនោះ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បានជំរុញឲ្យមន្ត្រីសុរិយោដី និងមន្ត្រីពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងដីរដ្ឋ និងដីឯកជនដោយជម្រះឯកសារដែលវាស់វែងរួច មិនទាន់ចែកបណ្ណជូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន៥២ លើឃុំចំនួន១៣ឃុំ ក្នុងស្រុកចំនួន៦មានក្បាលដីចំនួន៥២,៤៦៩ក្បាលដី និងជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ ដោយត្រូវចេញបណ្ណឲ្យចប់ក្នុងឆ្នាំ២០២៦នេះ៕
















