កូនខ្មែរពិតជាពូកែមែន! ពិធីការិនី ហេង ស្រីស្រស់ ឡើងនិយាយដោយភាពស្វាហាប់នៅលើវេទិការដ៏ធំនៅទីក្រុងប៉ីហាយប្រទេសចិន (Video inside)
21-10-2026 15:28
(ទីក្រុងប៉ីហា-ចិន)៖ ពិធីការិនី ហេង ស្រីស្រស់ ត្រូវបានវិទ្យុនិងទូរទស្សន៍ខេត្តក្វាងស៊ី អញ្ជើញក្នុងនាមជាពិធីករវ័យក្មេងអាស៊ាន ទៅចែករំលែកនៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ដែលរៀបចំឡើងនៅទីក្រុងប៉ីហាយ ខេត្តក្វាងស៊ី ប្រទេសចិន ដែលព្រឹត្តិការណ៍នេះមានថ្នាក់ដឹកនាំ និងអ្នកចូលរួមពីគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន។
តាមរយៈវីដេអូខ្លីរបស់ពិធីការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានបង្ហាញអោយឃើញពីភាពស្វាហាប់ និងពិនប្រសប់ក្នុងការចែករំលែក ជាភាសាអង់គ្លេស បានយ៉ាងល្អនិងទទួលបានការសរសើរពីគ្រប់មជ្ឍដ្ឋាន។
សូមរំលឹកថា ពិធីការិនី ហេង ស្រីស្រស់ គឺជាពិធីការិនីដ៏ឆ្នើមរបស់កម្ពុជា ដែលតែងតែងទទួលបានឳកាសកាន់កម្មវិធីធំៗទាំងកម្រិតថ្នាក់ជាតិ អាស៊ាន និងអន្តរជាតិជាច្រើន៕
សូមទស្សនាវីដេអូខ្លីនិយាយជាភាសាអង់គ្លេសរបស់ពិធីការិនី ហេង ស្រីស្រស់ មានខ្លឹមសារដូចតទៅ៖



