កម្ពុជានឹងរៀបចំ «ពិព័រណ៍នវានុវត្តន៍អន្តរជាតិ FrancoTech 2026» លើកទី២ នៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ (Video inside)
21-10-2026 14:26
(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រទេសកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កម្ពុជានឹងរៀបចំ «ពិព័រណ៍នវានុវត្តន៍អន្តរជាតិ FrancoTech 2026» លើកទី២ ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិព័រណ៍ FrancoTech 2026 គឺជាព្រឹត្តិការណ៍នវានុវត្តន៍អន្តរជាតិ ដែលនឹងប្រមូលផ្តុំស្ថាប័នរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មី វិនិយោគិន អ្នកស្រាវជ្រាវ និងអ្នកនវានុវត្តន៍ មកពីបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងគោលបំណង ១) បង្ហាញសមិទ្ធផល និងដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ ២) ជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ៣) ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងសហគមន៍វានុវត្តន៍អន្តរជាតិ និង ៤) បង្កើតឱកាសថ្មីៗសម្រាប់ការវិនិយោគ ការអភិវឌ្ឍធុរកិច្ច និងការរីកចម្រើនប្រកបដោយចីរភាពក្នុងតំបន់ និងសកលលោក៕
