FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ចេញគោលការណ៍ណែនាំពីការចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

21-10-2026 11:15

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញគោលការណ៍ណែនាំស្តីពី ការចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ កក្កដា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា ពិធីសំណេះសំណាលនេះ នឹងប្រព្រឹត្តនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ។

ដើម្បីឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ មានរបៀបរៀបរយល្អ និងធានាបាននូវសុខ សុវត្ថិភាព អ្នកចូលរួមទាំងអស់ ត្រូវអនុវត្តដូចជា៖ ត្រូវគោរពពេលវេលា និងវិន័យ សណ្តាប់ធ្នាប់ក្នុងពិធី (សូមអញ្ជើញមកដល់ទីតាំងប្រារព្ធពិធីម៉ោង ០៥:៣០ នាទីព្រឹក ជាកំណត់), ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន។ អ្នកចូលរួមហាមយកសាក់កាដូ ឬកាបូប ដកទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំថ្លែងសុន្ទរកថា៕