អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
20-10-2026 22:19
(ភ្នំពេញ)៖ លោក ម៉ក់ សុភក្ត្រា ហៅ ភក្ត្រា ដែលមានតួនាទីជាអគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារ រាជធានីភ្នំពេញ (PJ) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
លោក ម៉ក់ សុភក្ត្រា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានប្រើប្រាស់អាវុធបាញ់មួយគ្រាប់ត្រូវចំកូនខ្លួនឯងផ្នែកខាងឆ្វេង ស្ថិតនៅផ្លូវលំភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន លោក ម៉ក់ សុភក្ត្រា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់៕





