FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងពលរដ្ឋ ២២៤នាក់ បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យពួកគាត់ធ្វើការនេសាទរួមជាសហគមន៍ នៅស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង

20-10-2026 21:43

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាច្រើនរូបតំណាងឱ្យ ២២៤គ្រួសារ រស់នៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្តែងការគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យពួកគាត់ធ្វើការនេសាទត្រីជាសហគមន៍ នៅទីតាំងអូរប្រឡាយមួយកន្លែង ស្ថិតនៅចំណុចបឹងឥន្ធពេជ្រ ក្នុងភូមិអន្លង់មេត្រី ដើម្បីប្រមូលថវិកាមកសាងសង់ស្ពានក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយសារក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវការស្ពាន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ដឹកកសិផលកសិកម្ម និងចម្លងសត្វពាហនៈ នារដូវប្រាំង។ តែដោយពួកគាត់មិនមានថវិកា ដើម្បីធ្វើការសាងសង់ទើបពួកគាត់នៅក្នុងមូលដ្ឋានប្រមាណ ២២៤គ្រួសារ បានផ្ដិតមេដៃគោរពស្នើសុំការអនុញ្ញាតពីសម្ដេច ដើម្បីធ្វើការនេសាទចាប់ត្រីនៅចំណុចខាងលើនេះយកប្រាក់មកធ្វើការសាងសង់ស្ពានសម្រាប់ជាប្រយោជន៍សាធារណៈ។

ពួកគាត់បញ្ជាក់ទៀតថា ការដាក់ពាក្យស្នើសុំទៅ គឺពួកគាត់បានដាក់សំណើទៅសម្ដេចតេជោ តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លុះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចក៏បានសម្រេចមួយជំហាន និងបានបញ្ជូនពាក្យស្នើសុំរបស់ពួកគាត់បញ្ជូនមកលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យដោះស្រាយតាមសំណើរបស់ពួកគាត់ផងដែរ។

រហូតមកដល់កំឡុងខែ មិថុនា ឆ្នាំ២០២៦ ពួកគាត់ក៏បានទទួលលិខិតមួយច្បាប់ទៀត ពីគណៈកម្មការទី១ នៃព្រឹទ្ធសភា។យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឆ្លើយតបតាមរយៈលិខិតលេខ២០២/២៦របក ចុះថ្ងៃទី២ ៧ ខែឧសភា ឆ្នាំ២០២៦ គោរពជូនសម្ដេចជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានបញ្ជាក់ថា៖ យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ជាលទ្ធផលគឺ៖

ទី១៖ ការនេសាទនៅអូរប្រឡាយចំណុចបឹងឥន្ទាពេជ្រ ស្ថិតក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង គឺរដ្ឋបាលខេត្តអនុញ្ញាតឱ្យនេសាទបានដោយប្រជាពលរដ្ឋត្រូវប្រើប្រាស់ឧបករណ៍នេសាទ ស្របតាមច្បាប់ស្ដីពីជលផល។

ទី២៖ ការសាងសង់ស្ពានទំហំចំណាយមិនអាចយកចំណូលពីផលនេសាទនេះទៅសាងសង់បានឡើយ។ ចំពោះការសាងសង់ស្ពានរដ្ឋបាលខេត្ត និងពិនិត្យសិក្សាលទ្ធភាពជាក់ស្ដែង។

ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ការដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការនេសាទនៅចំណុចខាងលើនេះ កន្លងមកលោកបានទទួលលិខិតរបស់ព្រឹទ្ធសភា ចំនួន២លើក, បានចូលរួមប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធអំពីករណីនេះផងដែរ។ លិខិតរបស់ព្រឹទ្ធសភា​​​ ដែលលោកទទួលបានលើកទី១៖ លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥, ហើយដាក់ជូនលោកអភិបាលខេត្តពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ។ លិខិតរបស់ព្រឹទ្ធ សភាលើកទី២៖ លិខិតចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តចំនួន ២ចំណុច។

ចំណុចទី១៖ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលបានស្នើសុំទៅសម្ដេចតេជោ ដោយពួកគាត់អាចធ្វើការនេសាទតាមសំណើរនៅចំណុចអូរប្រឡាយបឹងឥន្ធពេជ្រ ស្ថិតក្នុងភូមិអន្លង់មេត្រីឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង តែត្រូវធ្វើការនេសាទទៅតាមច្បាប់ស្ដីពីជលផល។

ទី២៖ ការកសាងស្ពានទំហំចំណាយមិនអាចយកចំណូលពីផលនេសាទនេះទៅសាងសង់ស្ពានបានឡើយ ចំពោះការសាងសង់ស្ពានរដ្ឋបាលខេត្តនិងពិនិត្យសិក្សាលទ្ធភាពជាក់ស្ដែង។

នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា កន្លងមកនាយកដ្ឋានចំនួន២ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចុះមកពិនិត្យសិក្សានៅចំណុចអូរប្រ ឡាយបឹងឥន្ទពេជ្ររួចមកហើយដែរ។ តែការនេសាទនៅទីនោះបានតែត្រូវប្រើឧបករណ៍នេសាទទៅតាមច្បាប់ស្ដីពីជលផល។

ដោយឡែកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងផងដែរថា ពាក់ព័ន្ធនឹងករណីការស្នើសុំរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង លោកក៏បានរាយការណ៍ទៅលោកមេបញ្ជាការរួចហើយដែរ លោកមេបញ្ជាការក៏បានឱ្យលោកថតរូបភាពនៅពេលដែលប្រជាពលរដ្ឋដាក់ឧបករណ៍នេសា ទរួចហើយ ដើម្បីលោកមេបញ្ជាការពិនិត្យតើត្រឹមត្រូវទៅ តាមច្បាប់ស្ដីពីជលផលដែរ ឬទេ បើការនេសាទខាងលើនេះប្រើឧបករណ៍ខុសទៅនឹងច្បាប់ស្ដីពីជលផលនោះនឹងមិនអនុញ្ញាតឱ្យឡើយ៕