កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តបន្តចុះល្បាតបង្កើនសុវត្ថិភាពជូនពលរដ្ឋ ជាប្រចាំតាមបណ្ដាភូមិសាស្ត្រនានាក្នុងខេត្ត
20-10-2026 21:31
(កំពង់ស្ពឺ)៖ ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបន្តសកម្មភាពចុះល្បាតជាប្រចាំតាមបណ្ដាភូមិសាស្ត្រនានាក្នុងខេត្តកំពង់ស្ពឺ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការចុះល្បាតនេះ ក៏មានគោលដៅរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ថែរក្សាសុខសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានគង់វង្ស។ តាមរយៈការបង្កើនវត្តមានរបស់កម្លាំងអាវុធហត្ថនៅតាមមូលដ្ឋាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនភាពកក់ក្តៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីធានាថាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កងរាជអាវុធហត្ថខេត្តប្តេជ្ញាបន្តខិតខំប្រឹងប្រែងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរជានិច្ច៕
ទស្សនាវីដេអូ៖ https://t.me/freshnewsasia/303092
