រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-រដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ឡាវ ចុះពិនិត្យមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង
20-10-2026 12:22
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កីឡារត់កម្សាន្តអបអរសាទរមិត្តភាពកម្ពុជា-ឡាវ»។
សូមជម្រាបថា មណ្ឌលព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន និងណែនាំភ្ញៀវទេសចរអំពីគោលដៅទេសចរណ៍ ផលិតផល និងសេវាកម្មទេសចរណ៍ក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្ត និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ៕








