FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បន្តឃាត់ខ្លួនក្មេងទំនើង ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

20-10-2026 11:02

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបន្តឃាត់ខ្លួនក្មេងទំនើង ៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសនៅចំណុចផាប់យីហោវេលា ផ្លូវ៩១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្មេងទំនើងទាំង ៤នាក់ រួមមាន៖ ឈ្មោះ បន លីហួរ ហៅ អាហួរ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ថន សខហុី ហៅ អាហុី ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ហេង លីម៉េង ហៅ អាម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ រតនា ដារ៉ូ ហៅ អារ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕