FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្រើនរំលឹកពីកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណ

20-10-2026 08:40

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ដែលជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចេញសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណសម្រាប់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ។

សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុដែលតម្រូវឱ្យមានអាជ្ញាបណ្ណពី ន.អ.ប. រួមមាន៖ សេវាកម្មគ្រប់គ្រងអចលនវត្ថុ (ដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម) សេវាកម្មវាយតម្លៃអចលនវត្ថុ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសង្កត់ធ្ងន់ថា រាល់ការប្រកបអាជីវកម្មផ្តល់សេវាកម្មទាំងនេះដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសច្បាប់ដែលនឹងត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិជាធរមាន៕

ខាងក្រោមនេះ​ ជាសេចក្ដីជូនដំណឹង​ ដែលខ្លឹមសារទាំងស្រុង៖