FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរសំអាតហើយមួយរយៈពេលខ្លី ក្រោយភ្លៀងសំរាមហូរមកកកកុញជាថ្មី

19-10-2026 20:16

(ភ្នំពេញ)៖ រូបភាពសំរាមកកកុញនេះ ស្ថិតនៅប្រឡាយអូអាគុជ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រឡាយនេះ អាជ្ញាធរសង្កាត់ទើបតែនឹងសំអាតឱ្យស្អាតនាពេលថ្មីៗនេះ។ ប៉ុន្មានថ្ងៃនេះ ក្រោយពីមានភ្លៀងធ្លាក់ ក៏បានហូរនាំសំរាមមកកកកុញនៅចំណុចស្ពានប្រឡាយអូអាគុជនេះដដែល។

រដ្ឋបាលសង្កាត់អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងប្រឡាយ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រឡាយអូអាគុជនេះ ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំយកសំភារៈ និងកាកសំណល់ផ្សេងៗបោះចូលក្នុងប្រឡាយដែលបង្ករជាហេតុធ្វើឱ្យកកស្ទះចរន្តទឹកហូរ បង្កការជនលិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន៕