លោក អៀង ពិសី៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ជាឯកសារប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយស្វែងយល់ពីតម្លៃសន្តិភាព (Video inside)
19-10-2026 18:12
(ភ្នំពេញ)៖ លោក អៀង ពិសី នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងជាអ្នកនិពន្ធសៀវភៅ បានលើកឡើងថា ការចងក្រងសៀវភៅនេះឡើង មិនមែនជាការស្រមើស្រមៃនោះទេ ប៉ុន្តែផ្អែកលើយុទ្ធសាស្ត្រជាក់ស្តែង និងការសិក្សាស្រាវជ្រាវ ដើម្បីកត់ត្រាទុកនូវដំណើរការប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា។
ការលើកឡើងនេះរបស់ លោក អៀង ពិសី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងពិធីសម្ពោធ និងសន្និសីទសារព័ត៌មានស្តីពីសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ដើម្បីចងក្រង និងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ស្តីពីដំណើរការកសាងសន្តិភាព ការពង្រឹងឯកភាពជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក អៀង ពិសី បានថ្លែថា ការសម្រេចចិត្តចងក្រងសៀវភៅ «យុទ្ធសាស្ត្រកោនឆ្អឹង» ក្នុងសភាពការណ៍កម្ពុជា គឺកើតចេញពីតម្រូវការចាំបាច់ក្នុងការកត់ត្រាទុកនូវរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិ ដែលបានប្រែក្លាយកម្ពុជាពីគំនរបាក់បែកដោយសារសង្គ្រាម ឆ្ពោះទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ដែលជាគំរូដ៏ឆ្នើមនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក អៀង ពិសី បានបន្ដថា ការសរសេរសៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» នេះឡើង មិនមែនជាការដេកស្រមើស្រមៃទេ យើងយកយុទ្ធសាស្ត្រពិតរបស់លោក ដែលមិនមានឯកសារណាចងក្រងច្បាស់លាស់នោះ មកពិតដូចអ្វីដែលលោកលើកឡើង។
តាមរយៈស្នាដៃដ៏ពិសិដ្ឋមួយនេះ លោក អៀង ពិសី ក៏មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយទៅជាកញ្ចក់ប្រវត្តិសាស្ត្រមួយបន្ថែមទៀត និងជាឯកសារយោងដ៏មានគុណតម្លៃសម្រាប់អ្នកអានព្រមទាំងអ្នកសិក្សាស្រាវជ្រាវគ្រប់ជំនាន់ ឲ្យបានយល់ស៊ីជម្រៅអំពីតម្លៃសន្តិភាព ដែលកម្ពុជាខិតខំកសាងឡើងដោយលំបាកបំផុត។
សូមបញ្ជាកដែរថា សៀវភៅ «យុទ្ធសាស្ត្រត្រីកោណឆ្អឹង៖ ខ្នងសន្តិភាពកម្ពុជា» ត្រូវបានចាប់ផ្ដើមសិក្សាស្រាវជ្រាវ និងសរសេរចងក្រងនៅថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ (និយាយបន្ថែមអំពីប្រវត្តិដែលនាំឱ្យរៀបចំការស្រាវជ្រាវនេះ)និងត្រូវបានបញ្ចប់រួចរាល់សម្រេចបោះពុម្ពជាផ្លូវការនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន១ ១១១ទំព័រខ្នាតសៀវភៅ B៥ អមដោយរូបភាពសម្តេចតេជោចំនួន២៤សន្លឹក ចែកជា៤វគ្គ ឧបសម្ព័ន្ធគាំទ្រអត្ថន័យសៀវភៅចំនួន៤៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖







