បណ្ឌិត ញិល រដ្ឋា៖ ចរចាជាមួយ Gen Z គួរឈរលើមូលដ្ឋានបែប ឪពុក ម្ដាយ ជាមួយកូន (Video inside)
19-10-2026 17:35
(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញចលនាបះបោររបស់ក្រុម Gen Z ពីតំបន់មួយទៅតំបន់មួយ ចាប់ពី អាស៊ី អាហ្រ្វីក អាមេរិក និងឈានដល់អឺរ៉ុប ហើយរបៀបនៃការដោះស្រាយមានទាំងការបង្រ្កាប និងលួងលោម បានធ្វើឲ្យលោកបណ្ឌិត ញិល រដ្ឋា ដែលជាអ្នកជំនាញភូមិសាស្រ្តនយោបាយកត់សម្គាល់បានថា ដើម្បីចរចាជាមួយក្រុម Gen Z ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល គួរតែព្យាយាមឈរលើមូលដ្ឋានក្នុងភាពជាអាណាព្យាបាល ដែលជាកិច្ចសន្ទនាបែប ឪពុក ម្ដាយ ទៅកាន់កូនៗ Gen Z ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







