FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្រួមផលប៉ះពាល់ឲ្យកាន់តែតិច! អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះបោះតម្រុយបង្គោលថ្មី សម្រាប់តម្រាយផ្លូវព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គរបូរី

19-10-2026 16:14

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំអាជ្ញាធរ រួមនឹងមន្រ្តីជំនាញ ចុះពិនិត្យដោយផ្ទាល់ និងបោះតម្រុយបង្គោលតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គរបូរី ខេត្តតាកែវ។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានមានលើកឡើងថា ការចុះបោះតម្រុយបង្គោលតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តស្រុកអង្គរបូរីនាពេលនេះ មានចំនួន ១៤២បង្គោល ត្រូវបានចាប់ផ្តើមបោះថ្មី ដោយឡែកតម្រុយបង្គោលចាស់ចំនួន១៩ ត្រូវបានដកចេញ ដើម្បីបង្រួមផលប៉ះពាល់។

លោកអភិបាលខេត្តតាកែវ បានណែនាំក្រុមការងារ និងមន្រ្តីជំនាញទាំងអស់ត្រូវពន្លឿនការងារបោះបង្គោល ដោយធ្វើឡើងស្របទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងត្រូវកំណត់ទីតាំងបោះបង្គោលទាំងនោះឱ្យបានជាក់លាក់។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ខេត្តតាកែវ មានប្រវែងសរុប៥៨គីឡូម៉ែត្រ កាត់ស្រុកចំនួន៦ រួមមាន៖ ស្រុកអង្គបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ហើយនៅចុងឆ្នាំ២០២៦នេះ គម្រោងព្រែកជីកហ្វូណនតេជោ និងបើកការដ្ឋានសាងសង់១១ទីតាំងក្នុងខេត្តតាកែវ ព្រមៗគ្នា ដើម្បីស្របតាមទស្សនៈវិស័យឆ្នាំ២០២៨ ហើយក្រោយពីគម្រោងនេះសាងសង់រួច គម្រោងនេះនឹងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងថែមទៀតជាក់ជាពុំខាន៕