FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង អញ្ជើញសូត្រមន្ត ក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២៦

19-10-2026 16:00

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងភរិយា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីសូត្រមន្ត ក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅរោងតម្កល់ទូក ង «សន្តិបាលាគារ កម្ពោជិកបុត្តាខេមរាតរី» ដើម្បីសុំពរជ័យ សិរីមង្គល ប្រកបដោយភាពរលូនដល់ដំណើរការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

ការបួងសួងនេះឆ្លុះបញ្ចាំងពីជំនឿ និងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការធានាឱ្យព្រឹត្តិការណ៍ប្រពៃណីដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងសុវត្ថិភាព៕