នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កម្ពុជា-កូរ៉េ កម្ពស់ ២ជាន់ ចំណាយថវិកាសរុប ២លានដុល្លារ បានបញ្ចុះបឋមសិលារួចរាល់
19-10-2026 15:18
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំពិធីបញ្ចុះបឋមសិលា «មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កម្ពុជា-កូរ៉»។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកញ្ញា Song Kyujeong អនុតំណាង KOFIH ប្រចាំកម្ពុជា និងមានការចូលរួមពីលោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យទីប្រឹក្សាបច្ចេកទេស នាយផ្នែក នៃមន្ទីរពេទ្យផងដែរ។
លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ KOFIH ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាល ជាពិសេសលើការអនុវត្តគម្រោងស្តារនីតិសម្បទារវេជ្ជសាស្តសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា។
នៅក្នុងគម្រោងនេះផងដែរ «មូលនិធិ KOFIH បានគាំទ្រថវិកាដល់មន្ទីរពេទ្យក្នុងការសាងសង់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កម្ពុជា-កូរ៉េ ដែលមានកម្ពស់ ២ជាន់ ដែលមានទឹកប្រាក់សរុបប្រមាណ ២លានដុល្លារអាមេរិក»។
លោកនាយកមន្ទីរពេទ្យបានថ្លែងបន្តថា «ខ្ញុំមានជំនឿថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ KOFIH និងដៃគូពាក់ព័ន្ធ យើងនឹងអាចបន្តផ្លាស់ប្ដូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងស្វែងរកឱកាសថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា»។
ជាទីបញ្ចប់ លោកសូមថ្លែងអំណរគុណម្ដងទៀតចំពោះមូលនិធិ KOFIH ចំពោះការគាំទ្រ និងកិច្ច សហប្រតិបត្តិការដ៏មានតម្លៃនេះ។ លោកសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងបន្តរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរនាពេលអនាគត៕

















