FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧

19-10-2026 14:34

(ព្រៃវែង)៖ លោក ម៉ុក វណ្ណា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំរោង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោកបណ្ឌិត ឃួន សុវណ្ណ អនុប្រធានក្រុមការងារ និងលោក សិទ្ធ វិចិត្រ អនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារ សមាជិក សមាជិកាគណបក្សជាច្រើនរូបទៀតផងដែរ។

លោក ម៉ុក វណ្ណា បានថ្លែងថា គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីពង្រឹងការយល់ដឹង និងការត្រៀមលក្ខណៈរបស់សមាជិក សមាជិកាគណបក្ស ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមសាមគ្គីផ្ទៃក្នុង ដោយបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវដំណើរការបោះឆ្នោតនាពេលខាងមុខ និងទទួលបានជោគជ័យ។

ផែនការដែលបានផ្សព្វផ្សាយនេះ គឺជាត្រីវិស័យដ៏សំខាន់មួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការសម្រេចបាននូវគោលដៅរួម គឺការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ អាជ្ញាធរដែនដីសូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងការពារសុខសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរបន្ថែមទៀតនៅក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលប្រកបដោយផ្លែផ្កា និងការប្តេជ្ញាចិត្តខ្ពស់ពីអ្នកចូលរួមទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់៕