FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គតម្រង់ទិសស្តីពី «ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ ប្រចាំខេត្តព្រះសីហនុ

19-10-2026 14:30

(ព្រះសីហនុ)៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារ និងតំណាងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ប្រចាំខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ជ័យលាភីជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលទទួលឱកាសសិក្សា តាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

វគ្គបណ្តុះបណ្តាលនេះ គឺជាកាតាលីករយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មផ្នត់គំនិត និងបំពាក់បំប៉នសម្បទាជំនាញរបស់យុវជនជ័យលាភី ឱ្យឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹងស្តង់ដារអប់រំយុគសម័យទំនើប។

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពស្តែងចេញយ៉ាងប្រត្យក្សនៃការអនុវត្តចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាក់គ្រឹះយ៉ាងរឹងមាំលើ «មូលធនមនុស្ស» ប្រកបដោយសក្ដានុពលផ្នែកបញ្ញា និងចរិយាសម្បត្តិខ្ពស់ ដើម្បីត្រៀមលក្ខណៈជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕