FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ឧបត្ថម្ភទ័ពជួរមុខនៅទិសថ្មដា ខេត្តពោធិ៍សាត់

18-10-2026 16:21

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ជូនដល់នាយទាហាន ពលទាហាន នៅសមរភូមិមុខទិសថ្មដា ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានសម្ដែងការកោតសរសើរ ចំពោះគំរូវីរៈភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងឈរជើងនៅសមរភូមិមុខទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ដោយមិនឲ្យមានសត្រូវចូលមកឈ្លានពានទឹកដីកម្ពុជាបានឡើយ។

លោកអភិបាលខេត្តតាកែវ បានបន្តថា ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តតាកែវដែលនៅសរភូមិក្រោយ និងបន្តឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារគ្រប់បែបយ៉ាងជូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ហើយបន្តយកចិត្តទុកដាក់ជួយទំនុកបម្រុងក្រុមគ្រួសារវីរៈកងទ័ពនៅមូលដ្ឋានផងដែរ៕