FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង California State University, Fullerton នៃសហរដ្ឋអាមេរិក ចុះអនុស្សរណៈលើកិច្ច សហប្រតិបត្តិក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍

18-10-2026 16:08

(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ California State University, Fullerton (CSUF) នៃសហរដ្ឋអាមេរិក ដោយមានការចូលរួមជាសក្ខីភាពពីបងប្អូនខ្មែររស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ផងដែរ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦។

កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់ការពង្រឹងទំនាក់ទំនងអន្តរជាតិ និងជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងកិច្ច សហប្រតិបត្តិក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ។

ក្រសួងអប់រំ យុវជន និងកីឡាមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូរវាងស្ថាប័នទាំង២នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ប្រកបដោយផ្លែផ្កា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងទំនាក់ទំនងអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក៕