FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»

18-10-2026 11:23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារមួយដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារនៅលើបណ្តាញសង្គម៖

កែបានជិះរទេះ កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបានជិះរទេះសម្រាប់មនុស្សណាដែលមានចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុក ដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃព្រំកម្ពុជា.ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវាអាគុកមួយនេះធ្វើចរិត្តដូចឆ្កែបានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើកលែងទោសមានន័យថា ទទួលស្គាល់ថាខ្លួនមានទោសមែនទេ អាគុក? សំដីបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក៕