ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ នៅទីក្រុងប៉ារីស, គិរីកាហ្វេ នាំយកកាហ្វេខ្មែរពីមណ្ឌលគិរី បង្ហាញវត្តមានលើឆាកអន្តរជាតិ
17-10-2026 20:24
(ប៉ារីស)៖ ក្រុមហ៊ុន គិរីកាហ្វេ (Kiri Highland Heritage Trading Co., Ltd.) បានបង្ហាញវត្តមានយ៉ាងមោទនភាពក្នុង «ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ (SIAL Paris 2026)» នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។
ព្រឹត្តិការណ៍ដ៏ធំនេះ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ម៉ាកយីហោ «គិរីកាហ្វេ» ក្នុងការនាំយកផលិតផលគ្រាប់កាហ្វេ និងកាហ្វេកែច្នៃគុណភាពខ្ពស់ ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ទីផ្សារអន្តរជាតិ។
វត្តមានរបស់ «គិរីកាហ្វេ» ក្នុងពិព័រណ៍ SIAL Paris 2026 គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីបង្ហាញពីកិត្តិនាម អត្តសញ្ញាណ និងសក្តានុពលកាហ្វេកម្ពុជា ដល់អ្នកជំនាញ វិនិយោគិន និងធុរជនលំដាប់ពិភពលោក។
Cam សមិទ្ធផលដ៏ធំធេងនេះ កើតឡើងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) ដែលបានផ្តល់ឥណទាន និងយុទ្ធសាស្ត្រពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ព្រមទាំងសមាគមបណ្តាញកសិករតេជោ ដែលបានលើកកម្ពស់ជីវភាពសហគមន៍កសិករដាំកាហ្វេ។
«គិរីកាហ្វេ» តែងតែចាត់ទុកកសិករជាបេះដូងនៃផលិតកម្ម ដោយបានប្រមូលទិញគ្រាប់កាហ្វេពីកសិករនៅខេត្តមណ្ឌលគិរី ក្នុងតម្លៃសមរម្យ និងមានស្ថិរភាព ដើម្បីការពារពួកគាត់ពីការប្រែប្រួលតម្លៃ និងការកេងចំណេញពីឈ្មួញកណ្តាល។ ការគាំទ្រផលិតផល «គិរីកាហ្វេ» គឺជាការចូលរួមចំណែកផ្ទាល់ដល់ការលើកកម្ពស់ជីវភាពគ្រួសារកសិករខ្មែរ និងការលើកស្ទួយតម្លៃកសិផលជាតិ។ ក្រុមហ៊ុនប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងដើម្បីឱ្យ «កាហ្វេខ្មែរ» ក្លាយជាមោទនភាពជាតិដ៏ត្រចះត្រចង់នៅលើផែនទីកាហ្វេពិភពលោក៕









