FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុករលាប្អៀរ ឃាត់ខ្លួនជនល្មើស១១នាក់

17-10-2026 19:38

(កំពង់ឆ្នាំង)៖ ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ បានបើកកិច្ចប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងប្រើប្រាស់នៅសារធាតុញៀននៅចំណុចឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ភ្លាមៗនោះលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្នើសុំការសម្របសម្រួលនីតិវិធីពីលោកស្រី ស្រ៉ីម ស៊ាងភាជ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសុំគោលការណ៍ដឹកនាំកម្លាំងអាវុធហត្ថចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីមនេះនៅចំណុចខាងលើ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការខាងលើនេះ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ដែលកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសបានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅចំណុចភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់។

ជនសង្ស័យទាំង១១នាក់ខាងលើនេះ(ជាបុរស) ដែលពួកគេរស់នៅក្នុងមូលដ្ឋានផ្សេងៗគ្នា ក្នុងនោះមាន២នាក់រស់នៅក្នុងឃុំជ្រៃបាក់, ២នាក់រស់នៅក្នុងឃុំអណ្ដូងស្នាយ, ៣នាក់រស់នៅក្នុងឃុំជើងគ្រាវ, ២នាក់រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ, ម្នាក់រស់នៅក្នុងឃុំស្វាយជ្រុំ និងម្នាក់ទៀតរស់នៅក្នុងក្រុងកំពង់ឆ្នាំង។

សរុបទាំង១១នាក់ខាងលើនេះ មាន១០នាក់រស់នៅក្នុងស្រុករលាប្អៀរ និងម្នាក់រស់នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកមេបញ្ជាការរង ហង្ស សុជាតិ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងកិច្ចសហប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថ រឹបអូសសម្ភារៈជាវត្ថុតាងបានជាច្រើនរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកកចំនួន៧កញ្ចប់ធំ ក្នុង ១កញ្ចប់មានទម្ងន់១.៩៥ក្រាម ដោយថ្លឹងទាំងសំបកវេចខ្ចប់។
២ - ម៉ូតូចំនួន២គ្រឿងម៉ាកវីវ៉ាពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1A.9071,និងមួយគ្រឿងទៀតម៉ាក់(សង់កូរ៉េ)ពណ៌ក្រហមអត់ស្លាកលេខ។
៣ - ទូរសព្ទដៃចំនួន៦គ្រឿង។
៤ - គ្រាប់កាំភ្លើងចំនួន១៨គ្រាប់ប្រភេទគ្រាប់កាំភ្លើង(ការប៊ីន)
៥ -សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំ នាញនៃកងរាជវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី។

ក្រោយទទួលបានតួនាទីជាមេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក សេង វិច្ឆិកា បន្តបញ្ជាកម្លាំងតាមស្រាវជ្រាវ និងបង្ក្រាបករណីបទល្មើស នៅតាមមូលដ្ឋានដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕