FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាសារមន្ទីរជាតិកាហ្សាក់ស្ថាន

17-10-2026 17:45

(អាស្តាណា, កាហ្សាក់ស្ថាន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិ​កាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីលោកស្រី Akmaral Sh Alnazarova រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាហ្សាក់ស្ថាន។

សូមបញ្ជាក់ថា សារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ស្ថិតនៅក្នុងទីក្រុងអាស្តាណា (Astana)។ សារមន្ទីរនេះ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤ វាគឺជាសារមន្ទីរដ៏ធំបំផុត​នៅក្នុង​តំបន់អាស៊ីកណ្តាល។ សារមន្ទីរនេះសាងសង់ឡើងដោយប្រើកញ្ចក់ពណ៌ខៀវ និង​ថ្មម៉ាបពណ៌ស ដោយបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកាហ្សាក់ស្ថាន ចាប់តាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន៕