FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ

17-10-2026 16:18

(អាស្តាណា, កាហ្សាក់ស្ថាន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់ទីក្រុងអាស្តាណា ប្រទេស​កាហ្សាក់ស្ថានហើយ។

ជាមួយដំណើរអញ្ជើញដល់កាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ចាប់ផ្តើមបំពេញដំណើរ​ទស្សនកិ​ច្ចជាផ្លូវការ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅកាហ្សាក់ស្ថាន) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន រៀបចំពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ និងប្រកបដោយកិត្តិយស។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកាហ្សាក់ស្ថាន អមដោយមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ បានជួបប្រជុំទ្វេភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់ប្រទេសកាហ្សាក់ស្ថានមួយចំនួនទៀត៕