CoolApp Android បញ្ចេញកំណែថ្មីបង្កើនប្រសិទ្ធភាពស្កេន QR និងកែលម្អប្រព័ន្ធបង្ហោះលើ Channel កាន់តែរលូន !
17-10-2026 15:54
(ភ្នំពេញ)៖ កម្មវិធី CoolApp សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានអាប់ដេតកំណែថ្មី Version 42.0 នៅលើ Google Play Store ដោយបានពង្រឹងប្រសិទ្ធភាពប្រព័ន្ធឱ្យកាន់តែលឿន រលូន និងងាយស្រួលប្រើប្រាស់ជាងមុន ដើម្បីឆ្លើយតបទៅតាមតម្រូវការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការអាប់ដេតលើកនេះ ផ្តោតសំខាន់លើការសម្រួលដល់ការប្រើប្រាស់មុខងារស្កេន និងកែលម្អប្រព័ន្ធបង្ហោះលើ Channel ឱ្យកាន់តែរលូន។
នៅក្នុងកំណែថ្មីនេះ CoolApp បានបន្ថែមសមត្ថភាពដល់ផ្ទាំងស្កេន Profile QR ឱ្យអាចស្កេនតំណភ្ជាប់ Channel QR បានដោយផ្ទាល់ ព្រមទាំងកែលម្អអេក្រង់ Channel ឲ្យកាន់តែប្រសើរ ព្រមទាំងបានកែលម្អប្រព័ន្ធស្វែងរក Chat បញ្ជីឈ្មោះ Contact និងទិន្នន័យសារឱ្យកាន់តែលឿន។
Please download:
https://downloads.coolapp.com.kh
