ចៅអធិការវត្តព្រៃខ្ទម្ព ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរួមភេទជាមួយប្រុសៗ និងមើលរឿងអាសអាភាស បានលាចាកសិក្ខាបទ (Video inside)
17-10-2026 14:50
(កំពង់ធំ)៖ លោក ក្រូច សំបាន អតីតចៅអធិការវត្តព្រៃខ្ទម្ព ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបំភ្លឺដល់ពុទ្ធបរិស័ទទាំងអស់ថា លោកបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត។
លោក ក្រូច សំបាន បានបញ្ជាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា ការលាចាកសិក្ខាបទនេះដោយលោកបានធ្វើខុសធម៌វិន័យព្រះសង្ឃ ដោយបានរួមភេទជាមួយប្រុសៗ និងមើលរឿងអាសអាភាស។
លោកថា ចំពោះរឿងថាមានការលួចថវិការបស់វត្តនោះ គឺមិនពិតទេ ព្រោះថវិកាទាំងអស់នៅក្នុងគណនីធនាគាររបស់លោកនៅឡើយទេ។
ក្នុងឆ្នាំ២០១៩ ឈ្មោះ ក្រូច សំបាន បានបួសសង្ឃនៅក្នុងវត្តនីពេជ ក្រោយមកក្លាយជាព្រះចៅអធិការនៅវត្តព្រៃខ្ទម្ព ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕










