សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
17-10-2026 14:01
(អាស្តាណា, កាហ្សាស្ថាន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសតួកគីយ៉េហើយ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់នៅតួកគីយ៉េហើយនោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី នៅប្រទេសកាហ្សាក់ស្ថាន ធ្វើឡើងតបតាមការអញ្ជើញរបស់លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev)។ ដំណើរបំពេញទស្សនកិច្ច ដែលជាការរួមចំណែកដល់ការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាហ្សាក់ស្ថាននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបជាមួយប្រធានាធិបតី និងថ្នាក់ដឹកនាំប្រទេសកាហ្សាក់ស្ថានមួយចំនួនទៀត។
សូមបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីតួកគី ហើយបានឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារកិច្ចសហប្រតិបត្តិការវិស័យយោធារវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ច ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។
ខាងក្រោមនេះ ជាអត្ថបទសំខាន់ៗពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសតួកគីយ៉េ៖
១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា (Video inside)
https://fna.asia/f15577b
២៖ កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
https://fna.asia/724a826
៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល (Video inside)
https://fna.asia/8e22c96
៤៖ កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
https://fna.asia/55abcfa
៥៖ ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
https://fna.asia/290f66b
៦៖ ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
https://fna.asia/7df8b53















































