ដំណើរការចូលរៀនវគ្គ«កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» និង «មន្ត្រីនគរបាលយុត្តិធម៌» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ចាប់ផ្តើមនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
17-10-2026 13:50
(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា ជូនដំណឹងដល់មន្ត្រីនគរបាលជាតិទាំងអស់ ដែលបានដាក់ពាក្យស្នើសុំចូលរៀនវគ្គបណ្តុះបណ្តាល «កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» និងវគ្គបណ្តុះបណ្តាល «មន្ត្រីនគរបាលយុត្តិធម៌» នឹងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលទាំងពីរនេះ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។
នេះជាឱកាសដ៏សំខាន់សម្រាប់មន្ត្រីនគរបាលជាតិក្នុងការបង្កើនសមត្ថភាព និងពង្រឹងជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរួមចំណែកដល់ការអនុវត្តច្បាប់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីធានាថា មន្ត្រីនគរបាលជាតិទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដែលចាំបាច់សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ។
សម្រាប់ព័ត៌មានលម្អិត និងការទំនាក់ទំនង មន្ត្រីនគរបាលដែលពាក់ព័ន្ធអាចចូលរួមក្នុងក្រុមតេឡេក្រាម៖ «វគ្គ-កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» តាមរយៈ https://t.me/BasicPolice_PT និង «វគ្គ-មន្ត្រីនគរបាលយុត្តិធម៌-III» តាមរយៈ https://t.me/opj3iii ៕
