FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត អញ្ជើញដល់ខេត្តហ្វូជៀន ប្រទេសចិន និងទាក់ទាញក្រុមវិនិយោគមកដាក់ទុននៅកម្ពុជា ជាពិសេសលើទឹកដីខេត្តកំពត

17-10-2026 12:43

(ហ្វូជៀន-ចិន)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលដែលបានប្រព្រឹត្តធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

អភិបាលខេត្តកំពត នឹងរំពឹងសហប្រតិបត្តិការជាមួយខេត្តហ្វូជៀន លើ៥វិស័យជាអទិភាព រួមមាន៖

*ទី១៖ បង្កើតទំនាក់ទំនងទីក្រុងបងប្អូនជាផ្លូវការ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើតយន្តការទស្សនកិច្ច ទៅវិញទៅមកជាប្រចាំ
*ទី២៖ ស្វាគមន៍សហគ្រាសហ្វូជៀន សម្រាប់ការអញ្ជើញទៅវិនិយោគនៅខេត្តកំពត ជាពិសេស ក្នុងការកែច្នៃផលិតផលកសិកម្ម ជលផល វាយនភណ្ឌ និងសម្ភារសំណង់
*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការនេសាទសមុទ្រ ទេសចរណ៍សមុទ្រ និងភស្តុភារកម្មកំពង់ផែ
*ទី៤៖ ជំរុញការផ្សព្វផ្សាយ ឱ្យគ្នាទៅវិញទៅមក នៃផ្លូវទេសចរណ៍ និងការផ្លាស់ប្តូរភ្ញៀវទេសចរណ៍ ដើម្បីបង្កើនការយោគយល់គ្នារវាងប្រជាជនរបស់យើង
*ទី៥៖ កិច្ចសហការជាមួយសហគ្រាស ហ្វូជៀន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាត ជាពិសេសក្នុងវិស័យថាមពលខ្យល់។

លោកអភិបាលខេត្ត បានថ្លែងថា កិច្ចសហប្រតិបត្តិការលើ «សេដ្ឋកិច្ចសមុទ្រ» ក្រោមក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (BRI) ឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ដោយលោកជឿជាក់ថា ការវិនិយោគរបស់សហគ្រាសហ្វូជៀន នៅក្នុងភូមិសាស្ត្រខេត្តកំពត នឹងធ្វើឱ្យខេត្ត មានការរីកចម្រើន ពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ហើយមិនតែប៉ុណ្ណេះ ខេត្តមានទីតាំងស្ថិតនៅជាប់សមុទ្រ និងមានគុណសម្បត្តិភូមិសាស្ត្រ ប្រកបដោយសក្តានុពលល្អប្រសើរ។

ពិសេសខេត្តកំពត ក៏មានកំពង់ផែ ឆ្នេរសមុទ្រ សមុទ្រ ធនធានទេសចរណ៍ ធនធានកសិកម្ម និងវិស័យផ្សេងៗជាច្រើនទៀត ដែលបំរើឱ្យការវិនិយោគរបស់សហគ្រាសហ្វូជៀន។ លោកអភិបាលខេត្ត នឹងរំពឹងទៀតថា ការវិនិយោគរបស់ខេត្តហ៊ូជៀននេះ នឹងផ្តល់ការងារបានច្រើន ដល់ប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។

គួររំលឹកថា ក្នុងជំនួបពិភាក្សាខាងលើ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ច និងបានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ ដែលមកកាន់ខេត្តហ្វូជៀន បន្ទាប់ពីទស្សនកិច្ចលើកទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។

គណៈប្រតិភូខេត្តកំពត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីសំណាក់ លោកស្រី គួ នីងនីង (Guo Ningning) អនុលេខាធិការ នៃគណៈកម្មាធិការបក្សខេត្តហ្វូជៀន ព្រមទាំងមានការអញ្ជើញ ចូលរួមពីតំណាងទីក្រុងបងប្អូនអន្តរជាតិ និងថ្នាក់ដឹកនាំធុរកិច្ចជាន់ខ្ពស់ មកពីបណ្តាប្រទេស​ជាមិត្ត ជាច្រើនរូប។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានសំដែងការស្វាគមន៍ ចំពោះវិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀន សម្រាប់ការទៅវិនិយោគក្នុងភូមិសាស្ត្រនៃខេត្តកំពតផងដែរ៕