UPDATE: ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅ «គ្រប់ស្ថានីយទាំងអស់» បានស្រកចុះក្រោមប្រកាសអាសន្ន ខណៈអាជ្ញាធរបន្តតាមដានឥទ្ធិពល «ព្យុះទី៣០ ចម្ពី»
17-10-2026 10:51
(ពោធិ៍សាត់)៖ លោក គិត ផល អនុប្រធានក្តាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៧ និង០០នាទីព្រឹក បានឱ្យដឹងអំពីបច្ចុប្បន្នភាពកម្ពស់ទឹក នៅតាមស្ថានីយសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖
១. កម្ពស់ទឹកក្នុងអាង (ស្ទឹងអារ៉ៃ) ដៃស្ទឹងពោធិ៍សាត់៖
(ប្រៀបធៀបកម្ពស់ទឹកប្រចាំថ្ងៃ)
*ស្ថានីយទំនប់លេខ៣៖ កម្ពស់ទឹកបច្ចុប្បន្ន ១៦.២០ម៉ែត្រ (កើនឡើង: +០.៤០) កម្រិតប្រុងប្រយ័ត្ន ២១.០០ម៉ែត្រ (ទ្វារទឹកបិទ)
*ស្ថានីយទំនប់លេខ៥៖ កម្ពស់ទឹកបច្ចុប្បន្ន ១០.៣០ម៉ែត្រ (ថេរ: +០.០០) កម្រិតប្រុងប្រយ័ត្ន ១១.០០ម៉ែត្រ (ទ្វារទឹកបើក)
២. កម្ពស់ទឹកស្ទឹងពោធិ៍សាត់៖
(ប្រៀបធៀបកម្ពស់ទឹកប្រចាំថ្ងៃ)
*ស្ថានីយវាលវែង៖ កម្ពស់ទឹកបច្ចុប្បន្ន ១.១០ម៉ែត្រ (ស្រកចុះ: -០.៤០) កម្រិតប្រុងប្រយ័ត្ន (៩.០០ម៉ែត្រ)
*ស្ថានីយបាក់ត្រកួន៖ កម្ពស់ទឹកបច្ចុប្បន្ន ០.៨៥ម៉ែត្រ (ស្រកចុះ: -០.៥៥) កម្រិតប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ)
*ស្ថានីយក្បាលហុង៖ កម្ពស់ទឹកបច្ចុប្បន្ន ៣.៨៤ម៉ែត្រ (ស្រកចុះ: -០.៩៣) កម្រិតប្រុងប្រយ័ត្ន (៥.០០ម៉ែត្រ)
*ស្ថានីយចារឹក៖ ✅ កម្ពស់ទឹកបច្ចុប្បន្ន ៥.៨៥ម៉ែត្រ (ស្រកចុះ: -០.៣៥)
*កំណត់ចំណាំ៖ កម្ពស់ទឹកបានស្រកធ្លាក់ចុះមក ក្រោមប្រកាសអាសន្ន/កម្រិតប្រុងប្រយ័ត្ន (៦.០០ម៉ែត្រ) រួចរាល់ហើយ។
សរុបជារួម ស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅគ្រប់ស្ថានីយទាំងអស់ រាប់បញ្ចូលទាំងស្ថានីយក្បាលហុង និងស្ថានីយចារឹក គឺបានស្រកចុះស្ថិតនៅក្រោមប្រកាសអាសន្ន ឬកម្រិតប្រុងប្រយ័ត្ន ទាំងស្រុងហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែខេត្តពោធិ៍សាត់កំពុងស្ថិតក្នុងអំឡុងពេលទទួលរងឥទ្ធិពល ព្យុះទី៣០ ឈ្មោះ «ចម្ពី» (១៥ - ២៣ តុលា ២០២៦) ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០% បន្ថែមទៀតនោះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នឹងបន្តតាមដានស្ថានភាពទឹក និងអាកាសធាតុយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់៕




















