FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-កាហ្សាស្ដង់ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់

17-10-2026 09:41

(កាហ្សាស្ដង់)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជេីញជួបជាមួយ លោក Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ ក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។

នាជំនួបដ៏សំខាន់នេះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។

ភាគីកម្ពុជានិងកាហ្សាក់ស្តង់ បានឯកភាពក្នុងកិច្ចសហការក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសវិទ្យាសាស្ត្រ ហេីយភាគីកាហ្សាក់ស្តង់ បានទទួលយកព្រមទាំងទទួលការអញ្ជេីញរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា ក្នុងការពិនិត្យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជានៅពេលវេលាសមស្រប៕