ដំណើរទស្សនកិច្ចផ្លូវការនៅតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកប្រធានាធិបតីអ៊ែរដូហ្គាន់
16-10-2026 22:18
(អ៊ីស្ថានប៊ូល, តួកគីយ៉េ)៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅប្រទេសតួកគីយ៉េ។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ត្រូវបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសពីសំណាក់លោក រ៉េសិប ថាយយីប អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។
ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី គឺជាការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ឱ្យកាន់តែល្អប្រសើរថែមទៀត៕














